AFC President's Cup 2014 ចាប់ពូលនៅថ្ងៃ ២៨ មីនា ខាងមុខ
ពានរង្វាន់បាល់ទាត់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC President's Cup 2014 នឹងចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី ២៨ មីនា ខាងមុខនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ីក្នុងទីក្រុងកូឡាឡំ ពួរប្រទេសម៉ាឡេស៊ី។
ការចាប់ឆ្នោតត្រូវបែងចែកក្រុមចំនួន ១១ ក្រុមជា ៣ ពូលផ្សេងគ្នា ក្នុងនោះ២ពូលមាន៤ក្រុម និង ១ ពូលទៀត មាន ៣ ក្រុម។
ក្រុមទាំង១១ ដែលមានសិទ្ធលេងក្នុងពានរង្វាន់ AFC Presiden't Cup នៅឆ្នាំនេះមាន៖
១) Svay Rieng FC (កម្ពុជា)
២) Sheik Russel Krira Chakra Limited (បង់ក្លាដេស)
៣) Ugyen Academy FC (ប៊ូតាន់)
៤) Tatung Company (ចិនតៃវ៉ាន់)
៥) Rimyongsu Club (កូរ៉េខាងជើង)
៦) Erchim FC (ម៉ុងហ្គោលី)
៧) Manang Marshyangdi Club (នេប៉ាល់)
៨) KRL Football Club (ប៉ាគីស្ថាន)
៩) Ceres-La Salle FC (ហ្វីលីពីន)
១០) Sri Lanka Air Force SC (ស្រីលង្កា)
១១) HTTU FC (ទួរមេនីស្ថាន)
មិនខុសពីឆ្នាំកន្លងទៅ ការប្រកួតនឹងធ្វើឡើងក្នុងរូបមន្តវិលជុំក្នុងពូល ក្រុម២ដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ មានឱកាសឈានទៅកាន់ជុំផ្ដាច់ព្រ័ត្រ។ ៦ក្រុមដែលបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ត្រូវចាប់ឆ្នោតចែកពូលម្ដងទៀត ដោយក្នុងពូលនីមួយៗមាន៣ក្រុម។ បន្ទាប់ពីប្រកួតវិលក្នុងពូលរួចហើយ ក្រុម២មានពិន្ទុច្រើនជាងគេប្រចាំពូលទាំង២ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងវគ្គប្រកួតជម្រុះតាមពូលនឹងចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ១១ ឧសភា ខណៈវគ្គជុំផ្ដាច់ព្រ័ត្រ ប្រកួតចាប់ពីថ្ងៃទី ២២ ដល់ ២៨ ខែ កញ្ញា ខាងមុខ។
យោងតាម Page Facebook ក្លិបខេត្តស្វាយរៀង ដែលជាក្រុមមួយរបស់កម្ពុជា មានកៅអីលេងក្នុងពានរង្វាន់នេះបានផ្សាយថា ប្រទេសដែលទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះតាម ពូល AFC President’s Cup 2014 គឺ ម៉ុងហ្គោលី ហ្វីលីពីន និង ស្រីលង្កា៕
Post a Comment