Header Ads

អេម! ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ប្ដូរ​​ទៅ​ជា​ស្មៅ​សិប្បនិមិត្ត​​ក្នុង​ពេល​ឆាប់ៗ?

ព័ត៌មាន​រឿង​ប្ដូរ​ស្មៅ​​ក្នុង​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ដែល​ជា​សមរភូមិ​បៃតង​ក្នុង​ការ​​ប្រកួត​​បាល់ទាត់​​យ៉ាង​សំខាន់ៗ ក្នុង​ស្រុក​​សព្វ​ថ្ងៃ កាន់​តែ​ច្បាស់​ការ​​បន្តិច​ហើយ ដោយ​នឹង​ប្ដូរ​ពី​ស្មៅ​ធម្មជាតិ​សព្វ​ថ្ងៃ ទៅ​ជា​ស្មៅ​សិប្បនិមិត្ត វិញ តែ​រង់​​ចាំ​ការ​មូលមតិ​​ពី​ភាគី​ពាក់ព័ន្ធ​​សិន។
ពហុ​កីឡដ្ឋាន​នាពេល​សព្វ​ថ្ងៃ
លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​ប្រាប់ Sabay នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មីនា នេះ​ថា៖ «តាម​ពិត​យើង​មាន​គម្រោង​នេះ​​មែន​ហើយ តែ​​​មិន​ទាន់ ១០០% នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ខាង​ក្រសួង​អប់រំយុវជន​ និង​កីឡា ដែល​ជា​អ្នក​គ្រប់គ្រង​ស្ដាត​​ជា​មុន​សិន»។

តាម​លោក ម៉ៃ តុលា ក្រសួងអប់រំយុវជននិងកីឡា និង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រួម​គ្នា​អនុវត្ត​គម្រោង​របស់សមាគមន៍​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)​ មួយ​នេះ។ ប្រសិន​បើ​មិន​មាន​​បញ្ហា​អ្វី​រាំង​ស្ទះ​គម្រោង​ក្រាល​ស្មៅ​សិប្បនិមិត្ត​នេះ​នឹង​ចាប់​ដំណើរការ​នៅ​ខែ មិថុនា ខាង​មុខ។
សហព័ន្ធ​​​នឹង​​ស្វែង​រក​ទីលាន​​បន្ថែម​ដើម្បី​បន្ត​ការ​​ប្រកួត​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ​ឆ្នាំ​២០១៤ ឱ្យ​ចប់​សព្វគ្រប់​ ព្រោះ​តាម​គម្រោង​ការ​ជួសជុល​ទីលាន​នេះ​នឹង​​រួច​រាល់​នៅ​ខែ ធ្នូ ចុង​ឆ្នាំ ២០១៤។

លោក ហ៊ុន សាមុត អ្នក​គ្រប់គ្រង​ពហុ​​កីឡដ្ឋាន​ជាតិ​​បាន​ប្រាប់​ថា៖ “ខាង FIFA បាន​ចុះ​មក​ត្រួត​ពិនិត្យ​ស្ដាត​តាំង​ពី ខែ កុម្ភៈ មក​ម៉្លះ។ យើង​​រង់ចាំ​តែ​សហការ​​គ្នា​ប៉ុណ្ណោះ ព្រោះ​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​ជា​អ្នក​ទទួល​បន្ទុក​រឿង​នេះ”។
កន្លង​មក​​មាន​ការ​រអ៊ូរទាំ​ពី​គ្រូ​បង្វឹក និង កីឡាករ​ទាំង​ជាតិ និង អន្តរជាតិ មួយ​ចំនួន​ពី​​​បញ្ហា​ទីលាន​ប្រកួត ដោយ​លើក​ឡើង​​ថា​ស្មៅ​នៅ​ពហុ​កីឡដ្ឋាន​សព្វ​ថ្ងៃ​ពិបាក​ក្នុង​ការ​បញ្ជូន និង គ្រប់​គ្រង​បាល់។ប

ប្រភព៖ sabay.com.kh

No comments