ក្រោន ជាក្លិបតែមួយគត់របស់កម្ពុជា ធ្លាប់ឈានដល់វគ្គផ្ដាច់ព្រ័ត្រ President’s Cup
អស់រយៈកាលជិត១ទសវត្សហើយ
ដែលក្លិបជើងឯកលីកកំពូលមួយចំនួន៥នៅក្នុងប្រទេសកម្ពុជា
បានទៅចូលរួមប្រកួតប្រជែងដណ្ដើមយកពានរង្វាន់លំដាប់ទី៣ប្រចាំ
ទ្វីបអាស៊ី AFC President’s Cup
ប៉ុន្តែមានតែជើងឯកលីកកំពូល៤សម័យ ភ្នំពេញក្រោន មួយប៉ុណ្ណោះ
អាចកាត់ព្យុះកាត់ភ្លៀងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រជា
ប្រវត្តិសាស្ត្រសម្រាប់ក្លិបបាល់ទាត់កម្ពុជា។
ឈុត១១នាក់ដំបូងរបស់ភ្នំពេញក្រោន នៅក្នុងពានរង្វាន់ President’s Cup 2012 នៅតៃវ៉ាន់
ត្បិត
អាចចារទំព័រកំណត់ត្រាថ្មីពិតមែន ប៉ុន្តែលទ្ធផលចាញ់ម្ចាស់ផ្ទះ
Taiwan Power Company ៣-២ គ្រានោះ
ជាលទ្ធផលចាញ់ទាំងមិនអស់ចិត្ត
ហើយឈានដល់ការប្រវាយប្រតប់គ្នាទៀតផងបន្ទាប់ពីចប់ការប្រកួត។
ម៉្យាងវិញនោះ អាជ្ញាកណ្ដាលហាក់មានភាពឆកល្វែងយ៉ាងខ្លាំង
លើការកាត់សេចក្ដីមិនឲ្យបាល់ពិន័យប៉េណាល់ទីទៅ ក្រោន
ស្របពេលខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះ ទាត់ជើងកីឡាករ រដ្ឋានា
ពីក្រោយពេញទំហឹងក្នុងប្រអប់គ្រោះថ្នាក់។
គេ
ចាំបានថា ក្លិបទាំង៥ដែលធ្លាប់ជាបេក្ខភាពមកពីប្រទេស កម្ពុជា
រួមមាន ហេឡូយូណាធីត (បច្ចុប្បន្នភ្នំពេញក្រោន), ខេមរាកីឡា,
ណាហ្គាខប, ភ្នំពេញក្រោន និងចម្ការកៅស៊ូបឹងកេត។
ចំណែកឆ្នាំ២០១៤នេះ ម្ចាស់ពាន MCL ២០១៤ ក្លិបបាល់ទាត់ខេត្តស្វាយរៀង
នឹងក្លាយជាក្លិបទី៧របស់ កម្ពុជា
ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ AFC President’s Cup។
ប្រវត្តិប្រកួតនៃក្លិបទាំង៦របស់កម្ពុជានៅ President’s Cup
ឆ្នាំ | ក្លិប | លទ្ធផល |
២០០៥ | ហេឡូយូណាយធីត | ធ្លាក់វគ្គចែកពូល |
២០០៦ | ខេមរាកីឡា | ធ្លាក់វគ្គ១/២ផ្ដាច់ព្រ័ត្រ ក្រោយចាញ់ Dordoi Dynamo ដោយលទ្ធផល ៣-០ |
២០០៧ | ខេមរាកីឡា | ធ្លាក់វគ្គជម្រុះតាមពូល |
២០០៨ | ណាហ្គាខប | ធ្លាក់វគ្គជម្រុះតាមពូល |
២០០៩ | ភ្នំពេញក្រោន | ធ្លាក់វគ្គជម្រុះតាមពូល |
២០១០ | ណាហ្គាខប | ធ្លាក់វគ្គជម្រុះតាមពូល |
២០១១ | ភ្នំពេញក្រោន | ក្លាយជាជើងឯករង ក្រោយចាញ់ Taiwan Power ៣-២ យ៉ាងចម្រូងចម្រាស |
២០១២ | ភ្នំពេញក្រោន | ធ្លាក់វគ្គចែកពូល នៅជុំផ្ដាច់ព្រ័ត្រ |
២០១៣ | ចម្ការកៅស៊ូបឹងកេត | ធ្លាក់វគ្គជម្រុះតាមពូល |
បើ
តាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់អាស៊ី ការចាប់ឆ្នោតចែកពូល
AFC President’s Cup 2014 នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ខាងមុខនេះ
នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ខណៈម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវិលជុំវគ្គជម្រុះតាមពូលមាន
៣ប្រទេសគឺ ស្រីលង្កា ហ្វីលីពីន និងម៉ុងហ្គោលី៕
ប្រភព៖ sabay.com.kh
Post a Comment